|
|
លោក Florentino Perez ប្រធានក្លឹប Real Madrid បាននិយាយថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe បន្តកុងត្រាថ្មីជាមួយនឹង Paris Saint Germain គឺដោយសារតែសម្ពាធពីប្រទេសបារាំង។ លោក Perez បានលើកឡើងថា កាលពីឆ្នាំមុននរណាក៏ដឹងដែរថា Mbappe ចង់មក Real តែត្រូវបរាជ័យដោយតែ PSG បដិសេធ យ៉ាងណាមួយឆ្នាំក្រោយស្ថានភាពប្រែប្រួលនេះគឺដោយសារតែសម្ពាធនយោបាយ និងសេដ្ឋកិច្ចខាងបារាំង។
Perez បន្ថែមទៀតថានៅខណៈនេះ Real Madrid មិនចាប់អារម្មណ៍ Mbappe ទៀតទេព្រោះលោកមិនឲ្យកីឡាករម្នាក់ធំជាង Real Madrid ទាំងមូលដូច PSG ទេ ហើយលក្ខណៈ Mbappe ពេលនេះមិនមែនជា Mbappe ដែលខាង Real ក៏ដូចអ្នកគាំទ្រទៀតចង់បានទៀតទេ៕
ប្រភព ៖ Marca
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 ATALANTA VS ARSENAL ...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 AS MONACO VS BARCELONA ...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 ATLETICO MADRID VS RB LEIPZIG ...
🔥ការប្រកួត LA LIGA 🔥 LEGANES VS ATHLETIC CLUB ...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 FEYENOORD VS BAYER LEVERKUSEN ...