|
|
ខ្សែប្រយុទ្ធសញ្ជាតិវែល Gareth Bale កំពុងឈានដល់ផ្លូវបំបែកជាមួយក្រុមអធិរាជស Real Madrid នារដូវក្តៅខាងមុខ ។ អ្នកចាត់ការទូទៅលោក Carlo Ancelotti បានបញ្ជាក់ថា ៖ "Bale មានបញ្ហារបួសឥតស្រាកស្រាន ស្របពេលដែលកុងត្រារបស់គេនិងអស់សុពលភាពនារដូវក្តៅខាងមុខ ។ ខ្ញុំគិតថាគេប្រហែលជាធុញទ្រាន់និងរបួសរបស់គេហើយ គេអាចនិងបញ្ចប់អាជីពរបស់គេនៅទីនេះ ជាមួយនិងកំណត់ត្រាល្អៗដែលគេបានបង្កើតនៅទីនេះ " ។
គួរបញ្ជាក់ថាក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ Bale ហាក់មិនសូវបានបង្ហាញខ្លួនទេដោយសារបញ្ហាររបួសរបស់គេ ដែលជះឥទ្ធិពលដល់ទម្រង់លេងរបស់គេដែរ ៕
ប្រភព : Fabrizio Romano
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 ATALANTA VS ARSENAL ...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 AS MONACO VS BARCELONA ...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 ATLETICO MADRID VS RB LEIPZIG ...
🔥ការប្រកួត LA LIGA 🔥 LEGANES VS ATHLETIC CLUB ...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 FEYENOORD VS BAYER LEVERKUSEN ...