|
|
David Moyes អ្នកចាត់ការក្រុមញញួរដែក West Ham បានបង្ហើបថាក្លឹបគ្មានគម្រោងក្នុងការលក់ខ្សែបម្រើការពារ Declan Rice នារដូវក្តៅខាងមុខឡើយ ។
David Moyes បន្ថែមទៀតថា ៖ "បើសិនជាមានក្លឹបណាចាប់អារម្មណ៍ក្នុងការនាំយក Rice នោះគេត្រូវត្រៀមលុយយ៉ាងហោចណាស់ ១៥០លានផោន តែយើងគ្មានបំណងក្នុងការលក់គេទេនារដូវក្តៅខាងមុខ " ។
គួរបញ្ជាក់ថា West Ham ធ្លាប់ដាក់តម្លៃខ្លួនលើខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ១០០លានផោនកាលពីរដូវកាលដោះដូរកីឡការកាលពីខែមករា តែពេលនេះ West Ham បានតម្លើងថ្លៃរហូតដល់ ១៥០លានផោនបើសិនជាមានក្លឹបណាចង់បាន ៕
ប្រភព ៖ Fabrizio Romano
ខ្ញុំមានអារម្មណ៍រីករាយ និងរំភើប សម្រាប់ខ្ញុំវាគឺជារឿងសំខាន់មួយដែលបានជាផ្នែកមួយនៅប្រទេសដ៏ស្រស់ស្អាតមួយនេះ ហើយនេះគឺជាកិត្តិយសរបស់ខ្ញុំដែលបានពាក់អាវក្រុមជម្រើសជាតិ។...
ខ្សែបម្រើ Frenkie de Jong របស់ក្លឹប Barcelona បានសម្តែងនូវសេចក្តីរីករាយ និងធូរស្បើយ បន្ទាប់ពីបានជួយក្រុមរបស់គាត់ ត្រលប់ទៅរកវិធីឈ្នះវិញ ជាមួយនឹងជ័យជម្នះដ៏គួរឱ្យជឿជាក់លើ Mallorca ។...
ក្រុមជម្រើសជាតិនារីកម្ពុជាបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Women Cup 2024 ដោយជោគជ័យ។ គូប្រកួតរបស់នារីកម្ពុជាក្នុងការប្រកួតចុងក្រោយគឺឥណ្ឌូណេស៊ីដែលពួកគេបានជួបក្នុងពូលរួចម្ដងទៅហើយ។...
ខ្សែប្រយុទ្ធ Pau Victor របស់ក្លឹប Barcelona បាននិយាយយ៉ាងខ្លាំងអំពីសមត្ថភាពរបស់គ្រូបង្វឹក Hansi Flick ក្នុងការរក្សាកីឡាករគ្រប់រូបឱ្យត្រៀមខ្លួនដើម្បីរួមចំណែកក្នុងពេលឆាប់ៗនេះ ទោះបីជាពួកគេមិនមែនជាការចាប់ផ្តើមធម្មតាក៏ដោយ។...
គ្រូបង្វឹកក្រុម Girona លោក Michel Sanchez បានរិះគន់ជាសាធារណៈនូវវិធីសាស្រ្តបុគ្គលរបស់ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Arnaut Danjuma ចំពោះការប្រកួតនេះ ដោយបញ្ជាក់ថា កីឡាករត្រូវផ្តល់អាទិភាពដល់ក្រុមជាងផលប្រយោជន៍ផ្ទាល់ខ្លួន។...