|
|
Takumi Minamino ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុនធ្វើបានយ៉ាងល្អកាលពីយប់មិញដោយស៊ុត ២គ្រាប់ម្នាក់ឯងជួយអោយហង្សក្រហម Liverpool យកឈ្នះ Norwich City ២-០ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup ។
គួរបញ្ជាក់ថាគ្រាប់ទីមួយរបស់ Minamino ធ្វើបាននៅនាទី២៧ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Origi។ នៅ១២នាទីបន្ទាប់ Minamino បានបន្ថែមគ្រាប់ទីពីររបស់ខ្លួន ដោយការទាត់យកមុំ៩០យ៉ាងស្អាត។
ជ័យជម្នះនេះបាននាំក្រុមហង្សក្រហម Liverpool ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពាន FA Cup។ Liverpool ទើបតែក្លាយជាម្ចាស់ជើងឯក League Cup ក្រោយឈ្នះបាល់ប៉េណាល់ទីលើ Chelsea ១១-១០ នៅកីឡដ្ឋាន Wembley ៕
ប្រភព: BBC Sports
🔥ការប្រកួត SERIE A 🔥 AC MILAN VS JUVENTUS ...
🔥ការប្រកួត PREMIER LEAGUE 🔥 MANCHESTER CITY VS TOTTENHAM ...
🔥ការប្រកួត PREMIER LEAGUE 🔥 ARSENAL VS NOTTINGHAM FORREST ...
🔥ការប្រកួត PREMIER LEAGUE 🔥 ASTON VILLA VS CRYSTAL PALACE ...
🔥ការប្រកួត PREMIER LEAGUE 🔥 LEICESTER CITY VS CHELSEA ...